អំពីអ្នក​បង្កើត

ពូស៊ីថា (2)

លោក អៀង ស៊ីថា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ក្រសួងអភិវឌ្ឍន៍ជនបទ

                  Mr. EANG Sitha, Deputy Director of Administration and Personnel Department, MRD

គេហទំព័រនេះ ខ្ញុំ​បាទ​ធ្វើ​ការ​បង្កើត​ឡើង​ក្នុង​គោល​បំណង ដើម្បីធ្វើ​ការ​ចែក​រំលែក​នូវ​ចំណេះ​ដឹង​ផ្ទាល់​ខ្លួន ក៏​ដូច​ជាឯកសារ​ច្បាប់​នៅ​ក្នុង​ព្រះរាជាណា​ចក្រកម្ពុជា​មួយ​ចំនួន ដែល​ខ្ញុំ​បាន​ខិតខំ​ធ្វើ​ការ​ស្រាវជ្រាវ និង​រក្សា​ទុក​កន្លងមក។ មួយ​វិញទៀត គេហទំព័រ​នេះ មិន​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង ដើម្បីស្វែង​រក​ប្រាក់​ចំណេញ​នោះ​ឡើយ។

ចំពោះ​ការ​តំនរភ្ជាប់​របស់​ស្ថាប័ន/ក្រសួង​មួយ​ចំនួន ឬ​គេហទំព័រ​ដទៃទៀត ដែល​ខ្ញុំ​បាន​ដាក់​ចូល​នៅ​ក្នុង​គេហទំព័រ​នេះ អត្ថន័យ​ ឬទិន្នន័យ​ទាំង​នោះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ចំពោះ​គំនិត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ជា​អ្នក​បង្កើត​គេហទំព័រ​នេះឡើយ។

ជា​ចុង​ក្រោយ ខ្ញុំ​ជា​អ្នក​បង្កើត សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​គាំ​ទ្រ និង​ផ្តល់​មតិ​ ដើម្បី​ធ្វើ​ការ​កែ​លំអរ​នូវ​គេហទំព័រ​មួយ​នេះ។

ពី​ខ្ញុំជា​អ្នក​បង្កើត

អៀង ស៊ីថា

ទំនាក់ទំនងទូរស័ព្ទ៖

(+855) 92 71 72 42

(+855) 012 562 888

អ៊ីម៉ែល ៖                   eangsitha@gmail.com

24 Comments to “អំពីអ្នក​បង្កើត”

  1. ពិត​ជា​ពិសេស​មែន​ចំពោះ​គំនិត​ច្នៃ​ប្រឌិត​ និង​ការ​ចនា​ដ៏​ល្អ​នៃ​គេ​ហទំព័រ​មួយ​នេះ​​ ។ វា​ពិ​ត​ជា​មាន​អត្ថ​ប្រយោជន​ចំពោះ​សិស្ស​និស្សិត​ទាំង​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ក៏​ដូច​ជា​អាច​យល់​ដឹង​បន្ថែម​ពី​ការ​សិក្សា​ក្នុង​សាលា​ តាម​រយៈ​គេ​ហទំព័រនេះ​ ។ ខ្ញុំ​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីក​រាយ​ និង​កី្តរំភើប​នូវ​សម្មទ្ធិផល​ផល​ល្អ​នេះ ហើយ​ខ្ញុំ​ក៏​សូម​គាំ​ទ្រ​ពេញទំហឹង​នូវ​សកម្មភាព​ដ៏​ថ្លៃ​ថ្លា​របស់​ម្ចាស់​នៃ​គេហទំព័រ​ផង​ដែរ ។ សូម​ស្វាគមន៍​នូវ​សម្មទ្ធិផល​ថ្មី​សំ​រាប់​ប្រជា​ជាតិខ្មែរ​ឲ្យ​មាន​ការ​រីក​ចំរើន ។
    ដោយសេចក្តី​គោរព
    ​មង្គល

    • ខ្ញុំ​ពិត​ជា​មាន​សេចក្តីសោមនស្សរីករាយ​ណាស់ នៅ​ពេល​ដែល​បាន​ទទួល​នូវ​មតិ​របស់​លោក។ ក្នុង​ការ​បង្កើត​នូវ​គេហទំព័រ​នេះ គឺ​នៅ​ក្នុង​គោល​បំណង​មួយ ដើម្បី​ធ្វើ​ការ​ចែក​រំលែក​នូវ​រាល់ឯកសារ​ដែល​ពាក់ព័ន្ធ នឹង​ច្បាប់​ក្នុង​ព្រះ​រាជា​ណាចក្រកម្ពុជា ក៏​ដូចជា​បទ​ពិសោធក្មុង​ការ​សរសេរកិច្ច​ការ​ស្រាវជ្រាវទាំង​នៅ​ក្នុង​ថ្នាក់​បរិញ្ញាបត្រ ក៏​ដូច​ជា​នៅ​ក្នុង​ថ្នាក់​អនុ​បណ្ឌិត​របស់​ខ្ញុំ។ ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ចង់​ចែក​រំលែក​នូវ​បទពិសោធន៍ការងារ​របស់​ខ្ញុំ​ផង​ដែរ។
      ខ្ញុំ​សូម​អរគុណ​ចំពោះ​ការ​ផ្តល់​ជា​មតិនេះ ខ្ញុំ​នឹង​ខិត​ខំស្វែងរក​នូវ​អ្វី​ដែល​ថ្មី ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សិស្ស-និស្សិត ទូទៅ!

      ពិខ្ញុំ ជា​អ្នក​បង្កើត។

      អៀង ស៊ីថា

  2. ពិតជាពិសេសមែន អាចនិយាយថា នេះជាពេលវេលាដែលបញ្ចេញស្នាដៃ និងសមត្ថភាពដែលមាន ដើម្បីកសាងស្នាដៃ។
    ឯកសារចំណេះដឹងទាំងនេះពិតជាមានប្រយោជន៍ណាស់សម្រាប់សិស្ស និស្សិត និងអ្នកទស្សនាគេហទំព័រនេះ អាចយកចំណេះ​ដឹងដែលបានចែករំលែកនេះទៅប្រើប្រាស់បាន។ I សូមគាំទ្រ និងលើកទឹកចិត្តដល់ម្ចាស់សម្មិតផលគេហទំព័រថ្មីយ៉ាងពេញទំហឹង​និងសូមជូនពរឲ្យស៊ីថា ទទួលបានជោគជ័យគ្រប់ភារកិច្ចណា!
    ដោយសេចក្តីគោរព
    សុធា

    • ខ្ញុំ​សូមអរគុណ សម្រាប់​ការ​គាំ​ទ្រ! ខ្ញុំ​នឹង​ខិតខម ស្វែង​រកនូវអ្វី​ដែល​ថ្មី សម្រាប់​អ្នកទស្សនា មិត្តសិស្ស និស្សិតទាំងអស់គ្នា។
      ពីខ្ញុំអ្នក​បង្កើត
      ស៊ីថា!

      • ខ្ញុំពិតជាអរគុណណាស់ សម្រាប់ស្នាដៃរបស់អ្នក ដែលខិតខំប្រឹងប្រែងបញ្ចេញនូវសមត្ថភាពរបស់អ្នកផ្ទាល់ ហើយបានផ្តល់ នូវចំណេះដឹងផ្ទាល់របស់អ្នក ដើម្បីមកចែករំលែកនូវអ្វីដែលអ្នកមាន សម្រាប់និស្សិតជំនាន់
        ក្រោយៗហើយពិសេសនាងខ្ងុំតែម្តងដែលជានិស្សិតជំនាន់ក្រោយបានសិក្សាផងដែរ។​ សូមអរគុណដ៏ជ្រាលជ្រៅ
        ដោយក្តីអនុគ្រោះ
        ពី ដាណា

  3. ពិតជាអស្ចារ្យខ្លាំងណាស់។ គេហទំព័រមួយនេះពិតជាផ្តល់អត្ថប្រយោជន៍ ដល់មហាជនទូទៅ ក៏ដូចជាបញ្ញាវ័នដូចរូបខ្ញុំបាទ បានស្រាវជ្រាវ និងសិក្សាបានយ៉ាងល្អ។ ខ្ញុំសូមអរគុណ ដែលបានជួយចែករំលែកនូវឯកសារច្បាប់ដ៏មានតំលៃទាំងនេះ។ សូមជូនពរអោយបងប្រុសមានសុខភាពរឹងមាំ និងទទួលជោគជ័យរាល់ភារកិច្ច។ ខ្ញុំនឹងនៅបន្តគាំទ្រគេហទំព័រមួយនេះជានិច្ច 🙂 keep up your good work, bro

  4. ខ្ញូំ និសិ្សតច្បាប់ នៅ សាកលវិទ្យាល័យបៀលបា្រយ សូមធើ្វការគាំទ្រយ៉ាងពេញចិត្តបំផុត សម្រាប់ គេហទំពរនេះ សូមមានមតិថា
    វាផ្លល់អត្ថប្រយោជន៍ណាស់សម្រាប់កូនខ្មែរគ្រប់រូប ពិសេសសម្រាប់អ្នកសិក្សាផ្នែកច្បាប់។

  5. ជំរាបសួរបងប្រុស។ បងប្រុសពិតជាមានគំនិតគិតបានជ្រៅជ្រះ ជាពិសេសគំនិតក្នុងការចែករំលែក ពីព្រោះមានគេហទំព័រមូយនេះ ខ្ញុំអាចស្វែងរកច្បាប់ដែលខ្ញុំត្រូវការបានយ៉ាងងាយស្រួល ជាពិសេសបងប្រុសចេះរៀបចំ ដោយដាក់ច្បាប់តាមកន្លែងរបស់វាយ៉ាងត្រឹមត្រូវ មិនបានធ្វើអោយអ្នកដែលត្រូវការច្បាប់អ្វីមួយនោះចំណាយពេលយូរក្នុងការស្វែងរកនោះទេ។ បងប្រុសខ្ញុំជានិស្សិតនៃសាលាច្បាប់ និងកំពុងសិក្សានៅឆ្នាំទី២ ខ្ញុំពិតជាចង់ចេះច្បាប់អោយបានជ្រៅជ្រះខ្លាំងណាស់។ បងប្រុសបើបងមិនថាអ្វីនោះទេ ខ្ញុំសុំសួរថា បងមានតួនាទីជាអ្វីដែរ នៅសព្វថ្ងៃនេះ? អគុណ សូមជូនពរអោយបានកាន់តែជោគជ័យថែមទៀត។ ពីខ្ញុំ ប្អូនស្រីដាណា

    • អរគុណ​ប្អូនស្រី។ ខ្ញុំ​សព្វ​ថ្ងៃ​ជា​មន្ត្រី​នៃ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ និងជា​ជំនួយ​ផ្នែក​ច្បាប់់​នៃ​ក្រុម​ប្រឹក្សា​ជាតិ​កម្ម​សិទ្ធិ​បញ្ញា ក្រសួង​ពាណិជ្ជកម្ម។

  6. ខ្ញុំបាទសូមអរគុណជាអនេក ដែលលោកបានដាក់ឱ្យកូនខ្មែរបានសិក្សា

  7. សូមអរគុណចំពោះការចែករំលែកនេះ​ តែខ្ញុំនៅមិនទាន់យល់អំពីកិច្ចសន្យារដ្ឋបាល តើមានមិត្តណាអាចជួយណែនាំលំអិតបានទេ? E-mail: jansothon@yahoo.com

  8. ខ្ញុំសូមសរសើរដោយទឹកចិត្តស្មោះ និងអរគុណជាអនេកចំពោះស្នាដៃរបស់លោក ដែលបានចែករំលែកចំណេះដឹងយ៉ាងច្រើននិងមានសារៈប្រយោជន៏បន្ថែមសម្រាប់ចំណេះដឹង និងសូមសំនូមពរជួយរកឯងការសល្អៗ ជាពិសេសដែលពាក់ព័ន្ននិងការអនុវត្តច្បាប់សម្រាប់ប្រជាពលរដ្ឋក្រីក្រ ឧទាហរណ៍ដូចជាពាក់ព័ន្ធការគ្រប់គ្រងដីធ្លី ឬតំលៃសេវ៉ាសាធារណៈនៅតាមភូមិឃុំសង្កាត់ ។ល។ ជូនពរសុខភាពល្អ

  9. ពិត​ជា​ពិសេស​មែន​ចំពោះ​គំនិត​ច្នៃ​ប្រឌិត​ និង​ការ​ចនា​ដ៏​ល្អ​នៃ​គេ​ហទំព័រ​មួយ​នេះ​​ ។ វា​ពិ​ត​ជា​មាន​អត្ថ​ប្រយោជន​ចំពោះ​សិស្ស​និស្សិត​ទាំង​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ក៏​ដូច​ជា​អាច​យល់​ដឹង​បន្ថែម​ពី​ការ​សិក្សា​ក្នុង​សាលា​ តាម​រយៈ​គេ​ហទំព័រនេះ​ ។ ខ្ញុំ​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីក​រាយ​ និង​កី្តរំភើប​នូវ​សម្មទ្ធិផល​ផល​ល្អ​នេះ ហើយ​ខ្ញុំ​ក៏​សូម​គាំ​ទ្រ​ពេញទំហឹង​នូវ​សកម្មភាព​ដ៏​ថ្លៃ​ថ្លា​របស់​ម្ចាស់​នៃ​គេហទំព័រ​ផង​ដែរ ។ សូម​ស្វាគមន៍​នូវ​សម្មទ្ធិផល​ថ្មី​សំ​រាប់​ប្រជា​ជាតិខ្មែរ​ឲ្យ​មាន​ការ​រីក​ចំរើន ។
    ដោយសេចក្តី​គោរព
    ​អាលល្វី

  10. តើមានឯកសារចំណេះដឹងទូទៅពាក់ព័ន្ធនឹងមុខងារសារធារណៈដែរឬទេ? បើមាន សូមជួយចែករំលែកផង…..
    សូមអរគុណ!

  11. ពិតជាល្អ និងមានប្រយោជន៍ដល់សង្គមជាតិណាស់។ បើប្រៀបធៀបទៅអ្នកលែងFacebook មួយចំនួនតូចដែលយកបណ្តាញសង្គមនេះ ទៅប្រើលើផ្លូវខុស និងឥតប្រយោជន៍។ ខ្ញុំគាំទ្រលោកយ៉ាងពេញទំហឹង។ តើលោកអាចមានលិខិតបទដ្ឋានគតិយុទ្ធគំរូ ឬឯកសារគំរូផ្សេងៗដែលមានប្រយោជន៍ ហើយអាចជួយសម្រូលដល់ អ្នកធ្វើការនានា (បែបបទស្នើរសុំផ្សេងៗ ដូចជាៈ បើកសាលាភាសា អង្គការ អាជីវកម្ម……….) ដែរឬទេ?

  12. ពិតជាមានអត្ថប្រយោជន៍ ខ្ញុំសូមសរសើរដោយស្មោះ

  13. សូមកោតសរសើរចំពោះការស្រាវជ្រាវនេះ។ ប៉ុន្តែពុំឃើញរដ្ឋធម្មនុញ្ញឆ្នាំ១៩៧៩(អក្សរសរសេរដៃ)។

  14. អរគុណណាស់ចំពោះអ្នកបង្កើត គេហទំព័រនេះ ដែលបានដាក់អត្ថបទច្បាប់ទាំងឡាយសម្រាប់អ្នកសិក្សាស្រាវជ្រាវ និងអ្នកដែលចង់ចេះចង់ដឹង អំពីច្បាប់។ សូមបន្ថែមអត្ថបទច្បាប់ថ្មីៗ បន្ថែមទៀត សូមអរគុណ

  15. សួស្តីបងខ្ញុំចង់ឱ្យបងជួយពន្យល់នូវសំណួរមួយចំនួនដែលខ្ញុំមិនអាចឆ្លើយបាន!
    ១.ក្នុងនីតិវិធីរបស់តុលាការ តើសាលក្រម សាលដីកា និងដីកា ខុសគ្នាយ៉ាងដូចម្តេច?
    ២.តើពាក្យជនសង្ស័យ ជនត្រូវចោទ ជនជាប់ចោទ និងទណ្ឌិត មានន័យដូចម្តេចដែរ?
    Thanks!

  16. ពិតជាវិសេសវិសាលណាស់ ដែលបញ្ញវន្តខ្មែរមានស្មារតីចងក្រងច្បាប់តាមវិស័យ ស្រួលស្រាវជ្រាវ ហើយសូមជួយដាក់ច្បាប់វិនិយោគ នីតិវិធីនិងការរៀបចំឯកសារសុំវិនិយោគ ឧទាហរណ៍ ៖ វិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជា តើត្រូវមានទម្រង់បែបបទអ្វីខ្លះ? សូមអរគុណ និងសង្ឃឹមថា ប្អូននឹងដាក់បញ្ចូលឯកសារទាំងនេះ។

  17. ពិតជាអរគុណណាស់សម្រាប់ការខិតខំប្រឹងប្រែងរបស់លោក ដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការបង្កើតវាឡើង ។

  18. អរគុណច្រើន សម្រាប់ការចែករំលែកនូវចំណេះដឹង

  19. គំនិតល្អណាស់បង ប្អូនមានឱកាសបានរៀនសូត្រច្រើន

  20. thank you for your kind prepared this page

Leave a comment